ឯកឧត្តម មិគិ វ៉ាតាណាបេ បានទទួលគ្រឿងឥស្សរយស ម៉ូនីសារ៉ាភ័ណ្ឌ ថ្នាក់ មហាសេនា ដែលឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបំពាក់ជូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឯកឧត្តម មិគិ វ៉ាតាណាបេ សមាជិកសភាជាន់ខ្ពស់របស់ជប៉ុន និងជាអ្នកបង្កើតអង្គការ School Aid Japan បានជួយសង់អគារ២ជាន់មាន១០បន្ទប់នៅក្នុងបរិវេណអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនកាលពីឆ្នាំ២០១៥កន្លងទៅនេះដោយចំណាយថវិកាអស់ ១៦០,០០០ដុល្លាអាមេរិក។