កិច្ចប្រជុំរវាង ភ្នាក់ងារកិច្ចប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង  ក្រសួងអប់រំ យុវជន និងកីឡា លើកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ជប៉ុននៅក្រោមគម្រោងកម្មវិធីដៃគូរបស់ JICA សម្រាប់ជាគំរូរួមចំនែកដល់សហគមន៍ ដែលគោលបំណងចំបងរបស់វា គឺ គ្រប់គ្រងរោងចក្រដោយប្រើបច្ចេកទេសរបស់ តូគូស៊ីម៉ា និងសមត្ថភាពអភិវឌ្ឍផលិតផលរបស់សិស្សអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន

 ភ្នាក់ងារកិច្ចប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានជួបសំណេះ សំណាលជាមួយ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) ក្នុងគោល បំណងពិភាក្សាលំអិតទៅលើសកម្មភាព និងទំហំនៃគម្រោង  គំរូរួមចំនែកដល់សហគមន៍ ដែលមានគោលបំណងចំបងលើការគ្រប់គ្រងរោងចក្រ ដោយប្រើបច្ចេកទេសរបស់ តូគូស៊ីម៉ា និង សមត្ថភាពអភិវឌ្ឍផលិតផលរបស់សិស្សអនុនិងវិទ្យាល័យមិត្តភាព ខ្មែរ-ជប៉ុន ដែលអនុវត្តដោយ JICA និង MoEYS ។ គម្រោងនេះ នឹងដាក់ឲ្យអនុវត្តដោយមានកិច្ចសហប្រតិបត្តិការពីសំណាក់ ខេត្តតូគូស៊ីម៉ា ក្រោមកម្មវិធីដៃគូរបស់ JICA។

ជាលទ្ធផល ភាគីទាំងពីរបានយល់ព្រមអនុវត្តគម្រោងដូចខាងក្រោម៖

គ្រោងការកម្មវិធីដែលជាដៃគូរបស់ JICA:

  1. ប្រទេស៖ កម្ពុជា
  2. ឈ្មោះគម្រោង៖ បង្កើតការគ្រប់គ្រងសាលាដោយប្រើប្រាស់សមត្ថភាពអភិវឌ្ឍផលិតផលរបស់សិស្សអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន
  3. ប្រវត្តិនៃគម្រោង/តម្រូវការ៖

          វិទ្យាល័យពាណិជ្ជកម្មតូគូស៊ីម៉ា ដែលស្ថិតនៅក្នុង ខេត្តតូគូស៊ីម៉ា ប្រទេសជប៉ុន បានផ្តល់ការអប់រំផ្នែកពាណិជ្ជកម្ម               ដែលមានលក្ខណ:ពិសេស និងគ្មានពីរដល់អនុនិងវិទ្យាល័យមិត្តភាព ខ្មែរ-ជប៉ុន។ គួរកត់សម្គាល់ផងដែរថា                       វិទ្យាល័យពាណិជ្ជកម្មតូគូស៊ីម៉ា បានបង្កើតអង្គការមួយដែលមានឈ្មោះថា អង្គការ តូគូស៊ីម៉ា អូការ៉ា កូបូ ដែល                   អង្គការនេះផលិត និងលក់ផលិត ផលរបស់ខ្លួននៅលើទីផ្សាររួចហើយ។ អ្នកគ្រប់គ្រងអង្គការនេះ គឺសុទ្ធតែជាសិស្ស           មកពីវិទ្យា-ល័យពាណិជ្ជកម្មតូគូស៊ីម៉ាផ្ទាល់តែម្តង។

          បើទោះជាសិស្សនៃអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន មានចំនេះដឹងខ្ពស់ផ្នែកភាសាជប៉ុនក៏ដោយ ក៏នៅតែមាន           សិស្សជាច្រើនដែលពិបាករកការងារធ្វើបន្ទាប់ពីពួកគេរៀនចប់។

          ដោយមានការកើនឡើងយ៉ាងគំហុកនូវចំនួនសិស្សមករៀននៅអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន                               តម្រូវការហិរញ្ញវត្ថុដើម្បីប្រើប្រាស់លើចំនាយផ្សេងៗក៏កើនឡើងទៅតាមនោះដែរ។

          យើងបានសម្រេចចាប់ផ្តើមអនុវត្តគម្រោងនេះដោយយោងទៅតាមសំនើរផ្លូវការរបស់ លោក គង់ វន ស្ថាបនិក               អនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ក្នុងការជួយបង្ហាត់បង្រៀន ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរបស់                 សាលានេះផ្ទាល់ អំពីចំនេះដឹងខាងផ្នែកពាណិជ្ជកម្ម និង  បរិស្ថាន ដើម្បីរកថវិកាផ្គត់ផ្គង់ដល់ លោកគ្រូអ្នកគ្រូ និង           សិស្សក្រីក្រដែលបង្រៀន និងរៀននៅអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុននេះ។

  1. ផលិតផលគោលដៅ៖

ដើម្បីហ្វឹកហ្វឺនមុខវិជ្ជាផ្សេងៗ រួមមានមុខវិជ្ជាខាងផ្នែកអភិវឌ្ឍផលិតផលនៅឯអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-                 ជប៉ុន ហើយនិងលក់ផលិតផលដែលផលិតបាននៅលើទីផ្សារ។ ប្រាក់ចំនូលដែលទទួលបាន នឹងប្រើប្រាស់សម្រាប់               ការចំនាយនានារបស់សាលា។

  1. តំបន់គោលដៅ៖ ស្រុកព្រះសេ្តច ខេត្តព្រៃវែង ប្រទេសកម្ពុជា
  2. ភាគីដែលទទួលផលពីគម្រោង៖ គ្រូបង្រៀនទាំង ៤៨នាក់ (អ្នកទទួលផលចំបង មានចំនួន ១៥នាក់) និងសិស្សប្រហែល ១៦២០នាក់ (អ្នកទទួលផលចំបង ៧០នាក់)
  3. គំនិតផ្តួចផ្តើមថ្មីៗ និងលទ្ធផលដែល JICA រំពឹងថានឹងទទួលបាន៖

“លទ្ធផលដែលរំពឹងថានឹងទទួលបាន”

  • រៀបចំបរិយាកាសនៃការសិក្សា ដែលអំនោយផលដល់ចំនេះ ដឹងផ្នែកអភិវឌ្ឍផលិតផល។
  • សហការគ្នាយ៉ាងស្អិតរមួតរវាងក្រុមហ៊ុននានាដើម្បីធានាឲ្យបាននូវទីផ្សារសំរាប់ផលិតផលដែលផលិតបាន។

“គំនិតផ្តួចផ្តើមថ្មីៗ”

  • រៀបចំសម្ភារ:បរិក្ខាផ្សេងៗដែលចាំបាច់នៅពេលបង្រៀន
  • ហ្វឹកហ្វឺនអនាគតគ្រូបង្រៀនថ្មីៗ
  • បោះពុម្ពសៀវភៅពាក់ព័ន្ធនឹងការអភិវឌ្ឍនិងផលិតចំនីអាហារ
  • បង្កើតក្រុមផលិតចំនីអាហារ
  • ធ្វើការរួមគ្នាជាមួយវិទ្យាល័យពាណិជ្ជកម្ម តូគូស៊ីម៉ា ដើម្បីផលិតផលិតផលអាហាររួមគ្នា។
  • ហ្វឹកហ្វឺនដល់បុគ្គលមួយចំនួន ដែលនឹងត្រូវធ្វើការជាមួយ ក្រុមហ៊ុនដៃគូ។
  • បង្កើតការសហការជាមួយក្រុមហ៊ុននានា

ពង្រាងនៃគម្រោងនេះត្រូវបានបញ្ចប់នៅត្រឹមថ្ងៃទី ០១ វិច្ឆិកា ២០១៦។

បើទោះបីជាពង្រាងនៃគម្រោងនេះបានបញ្ចប់ ដោយពុំមានចេញជាផ្លែផ្កាធំដុំនៅឡើយក៏ពិតមែន ក៏ប៉ុន្តែសិស្សនៃវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងសាលាពាណិជ្ជកម្មតូគូស៊ីម៉ា បានធ្វើការស្រាវជ្រាវរក ឃើញនូវវិធីសាស្រ្ត និងរូបមន្តថ្មីៗមួយចំនួនក្នុងការធ្វើឲ្យផលិតផលមានគុណភាពខ្ពស់។ ក្នុងចំនោមវិធីសាស្រ្តថ្មីៗទាំងនោះ ពួកគេបានរកឃើញរបៀបធ្វើនំប៉ាវ ដែលមានរសជាតិផ្លែឈើជាច្រើនមុខ ដូចជា រសជាតិផ្លែស្វាយ ខ្នុរ និងរសជាតិផ្លែឈើជាច្រើនមុខទៀត ដែលផ្លែឈើទាំងនេះ អាចរកទិញបាននៅក្នុងស្រុក។ ស្ករដែលយកមកប្រើសម្រាប់ធ្វើនំប៉ាវនេះ គឺស្ករត្នោតដែលអាចរកទិញបាននៅ ខេត្តកំពង់ឆ្នាំង និង កំពង់ស្ពឺ។

លើសពីនេះទៅទៀត អង្គការ តូគូស៊ីម៉ា អូការ៉ា កូបូ វិទ្យាល័យពាណិជ្ជកម្មតូគូស៊ីម៉ា និងមន្ត្រីនៃខេត្ត តូគូស៊ីម៉ា បានបញ្ជូនអ្នកជំនាញផលិតម្ហូបអាហារ ដែលមានបទពិសោធន៍ក្នុងការផលិតផលិតផល អាហារជាច្រើនប្រភេទមកកាន់ប្រទេសកម្ពុជាថែមទៀតផង ដើម្បីបង្ហាត់បង្រៀនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលរៀននៅអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន និងដើម្បីពិភាក្សាស៊ីជម្រៅបន្ថែមទៀតអំពីការបង្កើតប្រព័ន្ធគ្រប់គ្រងសាលា ដោយផ្តោតទៅលើសមត្ថភាពគ្រប់គ្រងរបស់សិស្សនៅទីនោះ។

បន្ទាប់ពីការពិភាក្សាមក លោកគ្រូអ្នកគ្រូ និងសិស្សទាំងឡាយនៃវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន បានចេញជាគំនិតថ្មីៗជាច្រើនក្នុងការកែច្នៃផលិតផលអាហារ។ ពួកគេ បានផលិតការ៉េម និងនំប៉ាវជាច្រើន យ៉ាងហើយពួកគេបានបង្កើតជាគម្រោងដោយខ្លួនឯង ក្នុងការសហការជាមួយក្រុមហ៊ុននានាជាច្រើនផងដែរ។ បន្ទាប់ពីផលិតរួច ការ៉េមនិងនំប៉ាវទាំងនោះត្រូវបានដាក់បង្ហាញ នៅក្នុងពិធីតាំងពិព័រណ៍ម្ហូបអាហារ ដើម្បីឲ្យអ្នកចូលរួមបានភ្លក់រសជាតិរបស់វា។ ជាលទ្ធផល ផលិតផលទាំងនោះបានទទួលការពេញចិត្តជាច្រើនពីពួកគេ។ ដូច្នេះយើងអាចនិយាយបានថាយើងបានសម្រេចជំហាន ទី១ហើយ។

ទោះជាយ៉ាងនេះក្តី យើងត្រូវតែសាងសង់រោងចក្រ និងផលិតផលិតផល ម្ហូបអាហារនៅទីនោះ ដើម្បីប្រមូលមូលនិធិមកផ្គត់ផ្គង់ដល់សាលា។ ស្របពេលជាមួយគ្នានេះ យើងក៏ត្រូវតែបង្កើតឲ្យមានជំនាញច្បាស់លាស់នៅក្នុងតំបន់ផងដែរ។ សព្វថ្ងៃនេះ មានក្រុមហ៊ុនជាច្រើនដែលផលិតផលិតអាហារគ្មានបច្ចេកទេសអនាម័យត្រឹមត្រូវ និងមិនសមស្របទៅនឹងស្តង់ដារអន្តរជាតិ ទើបផលិតផលរបស់គេមិនអាចនាំចេញទៅលក់នៅទីផ្សារបរទេសបាន។ ដោយយោងទៅតាមហេតុផលទាំងនេះ ក្រុមហ៊ុនទាំងនោះគួរតែធ្វើការសិក្សាស្រាវជ្រាវ បន្ថែមទៀតទៅលើរបៀបនៃការផលិតអាហារឲ្យមានគុណភាព អនាម័យល្អ និងសមស្របទៅតាមស្តង់ដារអន្តរជាតិ ហើយអាចនាំចេញផលិតផល របស់គេ ទៅលក់នៅប្រទេស មានជាអាថ៌ វៀតណាម ថៃ និងជប៉ុនជាដើម។

គម្រោងខាងលើមានរយៈពេល ៣ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៦ ដល់ ២០១៩។ នៅពេលដែលរោងចក្រចាប់ផ្តើមដំនើរការ នោះនឹងមានការងារជាច្រើនដែលត្រូវការកំលាំងពលកម្ម ដូច្នេះ លោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន រួមទាំងអ្នកភូមិដែលអាចធ្វើការនៅទីនោះបាន អាចនឹងបង្កើនប្រាក់ចំនូលរបស់ខ្លួនតាមរយៈការងារនៅទីនោះ។ ដូច្នេះការងារមួយចំនួននៅក្នុងខេត្តព្រៃវែងត្រូវបានបង្កើតឡើង។

សេចក្តីបន្ថែម៖ នៅឆ្នាំ២០១៩ នឹងមានផលិតផលចំនួន ៣ ដាក់លក់នៅក្នុងទីផ្សារ។ ចំពោះសិស្សណាដែលមានជំនាញ ហើយអាចធ្វើការជួយដល់សង្គមបាន ទោះបីទើបតែបញ្ចប់ការសិក្សាពីអនុ និងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនក៏អាចនឹងត្រូវបានជ្រើសរើសឲ្យមកធ្វើការនៅក្នុងរោងចក្រនេះដែរ។

គំនិតផ្តួចផ្តើម និងលទ្ធផល ដែលអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន រំពឹងថានឹងទទួលបាន៖

  • បង្កើតរោងចក្រនៅក្នុងបរិវេណអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ដែលមានទំហំ ២០ម x ២០ម ដោយបំពាក់នូវបច្ចេកទេសផលិតរបស់ខេត្តតូគូស៊ីម៉ា ប្រទេសជប៉ុន
  • ធានាឲ្យបានល្អនូវប្រព័ន្ធចែកចាយបន្ត និងភ្នាក់ងារលក់ ហើយធ្វើយ៉ាងណាឲ្យប្រព័ន្ធគ្រប់គ្រងរបស់វាមានលក្ខណៈឯករាជ្យ
  • ដើម្បីបង្កើនចំនួនសិស្ស ដែលធ្លាប់ទទួលបានការអប់រំវិជ្ជាជីវៈ និងធ្លាប់បានអនុវត្តការងារនៅក្នុងរោងចក្រ ហើយអាចធ្វើការឆ្ពោះទៅរកការអភិវឌ្ឍនៅក្នុងតំបន់បាន។
  • សាលាមិត្តភាពខ្មែរ-ជប៉ុន នឹងក្លាយទៅជាសាលាគំរូដល់សាលាដទៃទៀត។
  • ប្តេជ្ញាឲ្យទទួលបានចំនេះដឹងពីរបៀបដំនើរការ និងគ្រប់គ្រងរោងចក្រ និងអនុវត្តឲ្យបាននូវស្តង់ដារអនាម័យអន្តរជាតិ។
  • ជាលទ្ធផល សិស្សានុសិស្សនៃអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ដែលរៀនចប់ ហើយនិង កំពុងតែសិក្សា អាចត្រូវបានជ្រើសរើសឲ្យមកធ្វើការនៅក្នុងរោងចក្រនេះ ជាពិសេសសិស្សក្រីក្រ និងពុំសូវមានឱកាសដើម្បីបន្តការសិក្សាថ្នាក់ឧត្តមបាន។

 

ច្បាប់ដើមនៃគម្រោងដោយ JICA

កែសម្រួល និងរៀបរៀងបន្ថែមដោយលោក គង់ វន ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន