លោក Matsuo Satoshi តំណាងអង្គការ From Saga បានទទួលគ្រឿងឥស្សរិយយស មូនីសារាភ័ណ្ឌថ្នាក់មហាសិរិវត្ថិដែលឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាហើយបំពាក់ជូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។