សេចក្តីអំពាវនាវ របស់អង្គការសេហ្វ

ខ្ញុំបាទគង់វនប្រធានមូលនិធិខ្មែរជំនួយការសិក្សា  ប្រធានក្រុមប្រឹក្សាភិបាលអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុននិងជាអ្នកផ្តើមគំនិតស្ថាបនាគ្រឹះស្ថានសិក្សាខាងលើ សូមអំពាវនាវដល់ជនរួមជាតិនិងអន្តរជាតិទាំងឡាយសូមមេត្តាចូលរួមចំណែកក្នុងការស្តារនិងលើកស្ទួយវិស័យអប់រំរបស់ជាតិយើងអោយបានកាន់តែមានភាពប្រសើរតទៅទៀត។ជាក់ស្តែងខ្ញុំបាទមើលឃើញថាការអប់រំរបស់យើងហាក់ដូចជាមានតែបរិមាណ តែមិនសូវមានប្រសិទ្ធភាពនិងគុណភាពសោះ ម្ល៉ោះហើយទើបខ្ញុំបាទខិតខំពុះពារនិងលះបង់ទាំងកំលាំងកាយចិត្តបូជាទាំងថវិកាផ្ទាល់ខ្លួនដើម្បីជាចំណែកមួយជួយសង្គមជាតិនិងព្យាយាមគ្រប់សកម្មភាពដើម្បី រកថវិកាគាំទ្រការសិក្សាតាមរយះការរៃអង្គាសជំនួយមនុស្សធម៌គ្រប់ទិសទីដើម្បីគាំទ្រអោយអនុនិងវិទ្យាល័យមិត្តភាពខ្មែរជប៉ុននេះកាន់តែមានភាពល្បីរន្ទឺនិងជាសាលាគំរូមួយដែលគួរឲ្យយកតម្រាប់តាម។

សព្វថ្ងៃសាលារបស់យើងខ្ញុំបានទទួលអំណោយភាគច្រើនបំផុតតែពីជនជាតិជប៉ុន រដ្ឋាភិបាលជប៉ុន(O.D.A)ដើម្បីផ្គត់ផ្គង់នូវផ្នែកសំខាន់ៗដូចជាការផ្តល់អាហារូបករណ៍អោយសិស្សក្រីក្រឲ្យមានលទ្ធភាពបន្តការសិក្សាកំរិតឧត្តម ការផ្តល់សម្ភារៈសិក្សាការផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សក្រីក្រីបំផុតការផ្តល់ប្រាក់លើកទឹកចិត្តដល់សិស្សរៀនពូកែប្រាក់លើកទឹកចិត្តបន្ថែមលើប្រាក់ខែគ្រូរដ្ឋ បុគ្គលិកការ សាងសង់អគារសិក្សាឲ្យស្របតាមស្តង់ដាថ្នាក់ជាតិនិងតម្រូវការសម្ភារៈផ្សេងៗសម្រាប់ការរៀននិងបង្រៀនច្រើនទៀត។

ហេតុនេះហើយទើបយើងខ្ញុំសូមអំពាវនាវដល់សប្បុរជនជាតិនិងអន្តរជាតិទាំងឡាយសូមមេត្តាជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ម្យ៉ាងវិញទៀតយើងខ្ញុំប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងខិតខំបន្តទៅទៀតនិងមិនធ្វើអោយម្ចាស់ជំនួយអស់សង្ឃឹមលើរូបយើងខ្ញុំឡើយជាពិសេសយើងខ្ញុំនឹងប្រើប្រាស់ថវិកាអំណោយទាំងនោះអោយបានត្រឹមត្រូវនិងចំទិសដៅដែលចំាបាច់ ។អនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនបានកំពុងតែមានភាពរីកចំរើនជាបន្តបន្ទាប់ដោយសារមានការយកចិត្តទុកដាក់របស់សប្បុរសជនជប៉ុន ស្ថានទូតជប៉ុនជាទីគោរពនិងជនរួមជាតិខ្មែរ។  យើងខ្ញុំពិតជាមានមោទនះភាពយ៉ាងក្រៃលែងចំពោះអំណោយសប្បុរសជនទាំងឡាយដែលលះបង់ដើម្បីជនជាតិរបស់ខ្ញុំ យើងខ្ញុំជាជនជាតិខ្មែរសូមសំដែងនូវអំណរគុណនិងការដឹងគុណដ៏ជ្រាលជ្រៅអស់ពីដួងចិត្តនូវរាល់អំណោយនិងសកម្មភាពទាំងឡាយដែលលោកលោកស្រីនាងកញ្ញាបានធ្វើកន្លងមកនិងកំពុងធ្វើ។

អាស័យដ្ឋានទំនាក់ទំនងៈ ផ្ទះលេខ២១Eo, ផ្លូវលេខ៤៩៦, សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ

H.P: 011-951-570

Email: Kongvorn.ceaf@yahoo.com

អ្នកទទួលខុសត្រូវអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន

អ្នកបង្កើតអង្គការមូលនិធិខ្មែរជំនួយការសិក្សានិងជាប្រធានអង្គការ

អ្នកផ្តើមគំនិតបង្កើតអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុននិងជាប្រធានក្រុមប្រឹក្សាភិបាលសាលា

គង់ វន