សកម្មភាពរបស់អង្គការសេហ្វ
នេះជាលើកទី៣ ដែលជប៉ុនបានផ្តល់អគារសិក្សាដល់អនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន
ជប៉ុនដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក បានផ្តល់ជំនួយជាច្រើនមកលើវិស័យអប់រំនៅកម្ពុជា តាមរយៈគម្រោង ជំនួយឥតសំណង មួយមានឈ្មោះថា កុសានុនិ (Kusanone Grant) ។ ហើយក្នុងពេលថ្មីៗនេះគម្រោងនេះបានផ្តល់អគារសិក្សា១ខ្នងដល់អនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ស្ថិតនៅភូមិលិង្គ...
នៅក្នុងរូបពីឆ្វេងទៅស្តាំ៖ ឯកឧត្តម មិគិ វ៉ាតាណាបេ (សមាជិកក្រុមប្រឹក្សានៃព្រឹទ្ធសភាជប៉ុន និងជាស្ថាបនិកអង្គការ School Aid Japan), សម្តេចក្រឡាហោម ស ខេង (ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា), ឯកឧត្តម យុជិ កុម៉ាម៉ារុ...
ឯកឧត្តម មិគិ វ៉ាតាណាបេ
ឯកឧត្តម មិគិ វ៉ាតាណាបេ បានទទួលគ្រឿងឥស្សរយស ម៉ូនីសារ៉ាភ័ណ្ឌ ថ្នាក់ មហាសេនា ដែលឡាយព្រះហស្ថលេខាលើព្រះរាជក្រឹត្យដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបំពាក់ជូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ឯកឧត្តម មិគិ...
ខ្លឹមសារកិច្ចប្រជុំនៃគម្រោងកែច្នៃផលិតផល
កិច្ចប្រជុំរវាង ភ្នាក់ងារកិច្ចប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និង ក្រសួងអប់រំ យុវជន និងកីឡា លើកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ជប៉ុននៅក្រោមគម្រោងកម្មវិធីដៃគូរបស់ JICA សម្រាប់ជាគំរូរួមចំនែកដល់សហគមន៍ ដែលគោលបំណងចំបងរបស់វា គឺ គ្រប់គ្រងរោងចក្រដោយប្រើបច្ចេកទេសរបស់...
ពិធីចុះហត្ថលេខាលើគម្រោងកែច្នៃផលិតផល
កាលពីថ្ងៃទី ១៩ តុលា ២០១៦ ឯកឧត្តម បណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងសហការី បានអនុញ្ញាតអោយតំណាងអង្គការមូលនិធិខ្មែរជំនួយការសិក្សា និង អង្គការ តូគូស៊ីម៉ា អូការ៉ា កូបូ ចូលរួមប្រជុំនិងពិភាក្សាទៅលើគម្រោងអភិវឌ្ឍន៍ដែលបានផ្តួចផ្តើមឡើងដោយអង្គការទាំងពីរ។...
ឯកឧត្តមYuji Kumamaru
ឯកឧត្តមYuji Kumamaruឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាបានទទួលគ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសិរិវត្ថិដែលឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាហើយបំពាក់ជូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស...
លោក Matsuo Satoshi
លោក Matsuo Satoshi តំណាងអង្គការ From Saga បានទទួលគ្រឿងឥស្សរិយយស មូនីសារាភ័ណ្ឌថ្នាក់មហាសិរិវត្ថិដែលឡាយព្រះហត្ថលេខាលើព្រះរាជក្រឹត្យដោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាហើយបំពាក់ជូនក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង...
លោកសាស្ត្រាចារ្យ ហ្វ៊ឺជីតា សាតុស៊ី
លោកសាស្ត្រាចារ្យ ហ្វ៊ឺជីតា សាតុស៊ី នៃសាកកលវិទ្យាល័យIBaraki Christian University...
លោកគង់ វនទទួលអំណោយ
លោក គង់ វន ទទួលអំណោយដែលរៃអង្គាសពីលោកសំរិត្តស៊ីវ៉ាន់ថូ តំណាងអង្គការមូលនិធិខ្មែរជំនួយការសិក្សាពី Kanagawa-ken ប្រទេសជប៉ុន។ លោកសំរិត្តស៊ីវ៉ាន់ថូ ជាម្ចាស់ហាងលក់គ្រឿងទេសឈ្មោះ“ Khmer Food”....
លោកស្រី K.Kanzaki, Ms. Ogawa Norigo, Ms. MizusawaAya, Ms. Yumi Ishimoto
ពីឆ្វេងទៅស្តាំៈ លោកស្រី K.Kanzaki, Ms. Ogawa Norigo, Ms. MizusawaAya, Ms. Yumi Ishimoto,អតីតឯកអគ្គរាជទូតជប៉ុន ឯកឧត្តមKatsuhiro Shinohara, និងលោក K.Kanzaki លោកស្រីOgawa Norigo បានណែនាំសប្បុរសជនជប៉ុនយ៉ាងច្រើនអំពីសកម្មភាពដែលអង្គការមូលនិធិខ្មែរជំនួយការសិក្សាបានធ្វើកន្លង...
មិត្តភាពខ្មែរ-ជប៉ុន
លោកយូកីហាម៉ាដា ប្រធានមូលនិធិជប៉ុន និង សហការី អញ្ជើញមកទស្សនាវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន។
សម្តេចក្រឡាហោម ស ខេង
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនាចំពោះលោក គង់ វនប្រធានអង្គការមូលនិធិខ្មែរជំនួយការសិក្សា...
លោកគង់ វន
លោកគង់ វន កាលនៅ ៣៥ឆ្នាំ នៅការិយាល័យព័ត៌មានក្យូដូ
គង់ វន និងភរិយាព្រមទាំងចៅ
ក្រោយលោក គង់ វន និងភរិយាព្រមទាំងចៅឈ្មោះ គង់ ប៊ុនធី ដើរកាត់ចំការមីនប្រថុយស្លាប់ឆ្ពោះទៅជំរុំ ណង ចាន់ ក្នុងគោលបំណងភៀសខ្លួនទៅរស់នៅប្រទេសជប៉ុន រួចបានជួបនឹងនាយការិយាល័យសាព័ត៌មានKyodo News...
លោកIchiro Ota, ប្រធានអង្គការShinnyo-en
លោកIchiro Ota, ប្រធានអង្គការShinnyo-en,ទទួលគ្រឿងឥស្សរិយយសRoyal decree Monisaraphorn decoration, Class MohaSenainstead of Her Holiness Shinso Ito, ខែ កក្កដា ឆ្នាំ ២០១៥។ Shinnyo-en...
អនុប្រធានទី១អង្គការមូលនិធិខ្មែរគាំទ្រការសិក្សា
អនុប្រធានទី១អង្គការមូលនិធិខ្មែរគាំទ្រការសិក្សាពីសាហ្គាលោកស្រីយ៉ូកូ កូម៉ូតុ , ប្រធានស្ថាបនិកអង្គការមូលនិធិខ្មែរជំនួយការសិក្សា លោក គង់ វន、សាស្ត្រាចារ្យសាកលវិទ្យាល័យសាហ្គា、 តំណាងអង្គការមូលនិធិខ្មែរគាំទ្រការសិក្សាពីសាហ្គា លោកស្រី យូគីកុ ម៉ាហ្សឺអុនិង អ្នកស្រី...
សិស្សអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនរៀន
សិស្សអនុនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនរៀនកន្លែងដាក់កង់ ពីព្រោះ២ឆ្នាំមុនមិនមានអគារគ្រប់ចំនួនទេព្រោះកំណើន...
មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Kuraray Techno. Ltd
ពីឆ្វេងទៅស្តាំៈ មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុន Kuraray Techno. Ltd លោក តូស៊ីអាគិ ណាកាយ៉ាម៉ា ,លោកប្រធាន តូស៊ីហ៊ីដេ សាកៃ និងលោក គង់ វន។ នេះជារូបថតនៅពេលដែលមន្ត្រីជាន់ខ្ពស់ពីររូបនេះ អញ្ជើញទស្សនៈកិច្ចនៅវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន កាលឆ្នាំ២០១៣។ ក្រុមហ៊ុនKuraray Techno Ltd...
សេចក្តីប្រកាសព័ត៌មាន
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤
ការប្រគល់ជូនគ្រឿងឥស្សរិយយសព្រះចៅអធិរាជជប៉ុន
(The Order of the Rising Sun, Gold Rays with Rosette)
ចំពោះ លោក គង់ វន ប្រធានក្រុមប្រឹក្សាភិបាល
នៃអនុវិទ្យាល័យនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនខេត្តព្រៃវែង
និងជាប្រធានមូលនិធិខ្មែរជំនួយការសិក្សា (CEAF)
នៅ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ រដ្ឋាភិបាលជប៉ុនបានប្រកាសជាផ្លូវការនូវឈ្មោះជនបរទេសដែលជាអ្នកទទួលបានគ្រឿងឥស្សរិយយសនៃព្រះចៅអធិរាជជប៉ុនប្រចាំនៅសរទរដូវឆ្នាំ២០១៤។ ក្នុងចំនោមអ្នកទទួលដែលជាជនបរទេសចំនួន៥៧នាក់ លោក គង់ វន ប្រធានក្រុមប្រឹក្សាភិបាលនៃអនុវិទ្យាល័យនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនខេត្តព្រៃវែង និងជាប្រធាននៃមូលនិធិខ្មែរជំនួយការសិក្សានៅកម្ពុជា (CEAF) បានទទួលបាននូវគ្រឿងឥស្សរិយយសព្រះចៅអធិរាជជប៉ុនមេដាយប្រភេទThe Order of the Rising Sun, Gold Rays with Rosette ជាការទទួលស្គាល់នូវការចូលរួមចំណែកដ៏ធំធេងដល់ការអភិវឌ្ឍន៍ការអប់រំភាសាជប៉ុននៅប្រទេសកម្ពុជា និងការពង្រីកការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុននិងប្រទេសកម្ពុជា។
- គ្រឿងឥស្សរិយយស: គ្រឿងឥស្សរិយយសព្រះចៅអធិរាជជប៉ុន
(The Order of the Rising Sun, Gold Rays with Rosette)
- បរិចារកិច្ច: ចូលរួមចំណែកលើការអភិវឌ្ឍន៍ការអប់រំភាសាជប៉ុននៅប្រទេសកម្ពុជានិងការពង្រឹងការយល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រទេសជប៉ុននិងកម្ពុជា។
- ឈ្មោះអ្នកទទួល (អាយុ): គង់ វន (៧៧ឆ្នាំ)
- មុខតំណែងសំខាន់ៗ:
- ប្រធានក្រុមប្រឹក្សាភិបាលនៃអនុវិទ្យាល័យនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនខេត្តព្រៃវែង
- ប្រធាននៃមូលនិធិខ្មែរជំនួយការសិក្សានៅកម្ពុជា (CEAF)
- អាស័យដ្ឋាន (សញ្ជាតិ): ផ្ទះ២១Eo, ផ្លូវ៤៩៦, ខ័ណ្ឌចំការមន, ភ្នំពេញ (កម្ពុជា)
លោក គង់ វន បានធ្វើការឱ្យសារព័ត៌មានជប៉ុននៅក្នុងប្រទេសកម្ពុជាពីកំឡុងឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥។ បន្ទាប់ពីបានឆ្លងកាត់ភាពលំបាកនៃការងារពលកម្មដោយការបង្ខិតបង្ខំរយៈពេលជាង៤ឆ្នាំ ក្នុងកំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) លោកបានភៀសខ្លួនទៅកាន់ប្រទេសជប៉ុន និងបានរស់នៅទីនោះក្នុងនាមជាជនភៀសខ្លួននយោ បាយក្នុងឆ្នាំ១៩៨១។ លោកបានបង្កើតមូលនិធិខ្មែរជំនួយការសិក្សានៅកម្ពុជា (CEAF) ក្នុងឆ្នាំ១៩៩៣ និងចាប់ផ្តើមធ្វើជាប្រធានមូលនិធិដោយបានសាងសង់សាលារៀនចំនួន៥នៅក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។ លោកបានបង្កើតនូវសមិទ្ធិផលដ៏អស្ចារ្យក្នុងកិច្ចការកែលម្អប្រព័ន្ធអប់រំនៅក្នុងប្រទេសកម្ពុជា តាមរយៈការនែនាំឱ្យមាននូវប្រព័ន្ធសិក្សាតាមបែបប្រទេសជប៉ុន និងការបង្រៀនភាសាជប៉ុនក៏ដូចជាការផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះនៃប្រទេសជប៉ុននិងប្រព័ន្ធសិក្សាប្រទេសជប៉ុននៅក្នុងប្រទេសកម្ពុជាផងដែរ។
ក្នុងឆ្នាំ១៩៩៩ លោក គង់ វន បានសាងសង់អនុវិទ្យាល័យនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនខេត្តព្រៃវែងនិងបានចាប់ផ្តើមធ្វើជាប្រធានក្រុម ប្រឹក្សាភិបាលរបស់វិទ្យាល័យ។លោកបានអញ្ជើញគ្រូស្ម័គ្រចិត្តភាសាជប៉ុនពីប្រទេសជប៉ុន និងបានចូលរួមចំណែកលើកកំពស់ការសិក្សា ភាសាជប៉ុននៅក្នុងខេត្តព្រៃវែង។ អនុវិទ្យាល័យនិងវិទ្យាល័យមួយនេះគឺជាសាលារៀនតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលមានកាល វិភាគ ការបង្រៀនភាសាជប៉ុននៅក្នុងថ្នាក់នៃកំរិតអនុវិទ្យាល័យនិងវិទ្យាល័យ ហើយចំនួនយុវជនខ្មែរដែល និយាយភាសាជប៉ុនត្រូវបាន បង្កើតឡើងតាមរយៈអនុវិទ្យាល័យនិងវិទ្យាល័យមួយនេះជារៀងរាល់ឆ្នាំ។
លោក គង់ វន មានសេចក្តីអំណរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះប្រព័ន្ធអប់រំប្រទេសជប៉ុនដែលជំរុញឱ្យលោកពាំនាំនូវចំនុចល្អៗទាំងនេះ មកអនុវត្តនៅក្នុងការអប់រំនៃអនុវិទ្យាល័យនិងវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនមួយនេះ។ លោកបានខិតខំព្យាយាមពន្យល់និងពង្រីកនូវការគោរពក្នុងចំណោមប្រជាជនកម្ពុជាចំពោះប្រទេសជប៉ុននិងប្រជាជនជប៉ុន និងការបង្ហាញនូវកេរ្តិ៍ឈ្មោះនៃប្រព័ន្ធអប់រំប្រទេសជប៉ុន ឱ្យបានទូលំទូលាយនៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពជាច្រើនទាំងនេះ។
លោក គង់ វន ក៏បានបង្កើតឱ្យមាននូវកម្មវិធីបំលាស់ប្តូរយុវជនរវាងកម្ពុជានិងជប៉ុននិងបានដើរតួនាទីដឹកនាំដ៏ សំខាន់ក្នុងការលើកកំពស់ ការយល់ដឹងអំពីគ្នាទៅវិញទៅមក និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
លោកគង់វនបានធ្វើការឱ្យសារព័ត៌មានជប៉ុនពីកំឡុងឆ្នាំ១៩៧០ដល់១៩៧៥និងបានធ្វើរបាយការណ៍ដ៏ជាក់លាក់និងទាន់ហេតុការណ៍អំពីស្ថានភាពឥណ្ឌូឆាយណា នាពេលនោះជូនប្រជាជនជប៉ុន។ លោកក៏បានបោះពុម្ពសៀវភៅដែលបកស្រាយអំពីបទពិសោធន៍របស់លោកក្នុងកំឡុងសម័យកម្ពុជាប្រជាធិបតេយ្យហើយបន្ទាប់ពីនោះលោកក៏បានចូលរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ការសិក្សា អំពីប្រវត្តិសាស្រ្តសម័យទំនើបនៃប្រទេស កម្ពុជាក្នុងចំនោមអ្នកប្រវត្តិសាស្រ្តនិងអ្នកស្រាវជ្រាវជនជាតិជប៉ុនជាច្រើនផងដែរ។